កូរ៉េខាងជើងប្រឈម ការឈ្លានពានពីចិនដើម្បី លុបបំបាត់លោក គឹម ជុងអ៊ុន

កូរ៉េខាងជើងអាចប្រឈមការឈ្លានពានពេញទំហឹងពីចិន បើកូរ៉េខាងជើងមិនបញ្ឈប់ការសាក ល្បងនុយក្លេអ៊ែរ។ រាជាណាចក្រឥសីរបស់លោក គឹម ជុងអ៊ុន អាចប្រឡែងលេងជាមួយ សង្គ្រាមលោក (មហាសង្គ្រាម) សម្រាប់មហាអំណាចចិនកូរ៉េខាងជើងគ្រោងផែនការសាកល្បង នុយក្លេអ៊ែរថែមទៀតនៅពេលរូបភាពតាមផ្កាយរណបចាប់បានសកម្មភាពខ្លាំងក្លានៅជុំវិញ កន្លែងសាកល្បងនុយក្លេអ៊ែរក្រោមដីរបស់កូរ៉េខាងជើង។ក្រុមតំណាងរាស្ត្រចិនឥឡូវនេះ កំពុងធ្វើការពិភាក្សាយ៉ាងតឹងតែងអំពីរបៀបបញ្ចប់របបរបស់ជន ផ្តាច់ការធាត់កន្ទឿ តាមលទ្ធភាពនៃការឈ្លានពាន។ គេហទំព័រ Mail Onlinបានសរសេរថាក្រុមអ្នកតាក់តែងគោល នយោបាយចិនកំពុងពិភាក្សាគ្នាអំពីរបៀបដកលោក គឹម ជុងអ៊ុន ពីប្រធានាធិបតីកូរ៉េខាងជើង ខណៈរូបភាពផ្កាយរណបបង្ហាញថារដ្ឋផ្តាច់ការមួយនេះកំពុងរៀបចំការសាកល្បងនុយក្លេអ៊ែរលើកទី៦។នាយកសាលាកិច្ចការសាធារណៈ និងអន្តរជាតិនៃសាកលវិទ្យាល័យកូឡំប៊ីចិន បាននិយាយថាក្រុមអ្នកតាក់តែងគោលនយោបាយចិនក៍កំពុងពិភាក្សាគាំទ្រការវាយប្រហារខាងវិធីវះកាត់ពេទ្យលើរដ្ឋពាលមួយនេះ។លោកសាស្ត្រាចារ្យ ហ្សេ សាន់បានប្រាប់វេទិកាសន្តិសុខនៅទីក្រុងវ៉ាស៊ីនតោនថា ចិនកំពុងពិភាក្សាអំពីវិធីដ៍ប្រសើរ ដើម្បីទាក់ទងជាមួយមេដឹកនាំកូរ៉េខាងជើង។ ក្រុមអ្នកប្រាជ្ញ និងអ្នកតាក់តែងគោលនយោបាយចិនបានចាប់ផ្តើមពិភាក្សាអំពីការគាំទ្រ«ការវាយប្រហារខាងវិធីវះកាត់ពេទ្យ» និង«ការកាត់ក្បាល» របស់អាមេរិក និងកូរ៉េខាងត្បូងថាជាជម្រើសគោលនយោបាយមួយ។ ( Daily Star និង Mail online)
ប្រភព៖ វ័នញូវ
កូរ៉េខាងជើងប្រឈម ការឈ្លានពានពីចិនដើម្បី លុបបំបាត់លោក គឹម ជុងអ៊ុន កូរ៉េខាងជើងប្រឈម ការឈ្លានពានពីចិនដើម្បី លុបបំបាត់លោក គឹម ជុងអ៊ុន Reviewed by Unknown on October 07, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.