ព្រះមហាក្សត្រខែ្មរជំរុញ រដ្ឋសភានិងរាជរដ្ឋាភិបាលឲ្យ បម្រើជាតិនិងប្រជារាស្រ្ត

ព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានទទូចដល់រដ្ឋសភា និងរាជរដ្ឋាភិបាលឲ្យខំប្រឹងប្រែងបម្រើផលប្រយោជន៍ជាតិ និងប្រជារាស្រ្ត ដើម្បីធានាសិ្ថរភាពនយោបាយ និងជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា។ព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីបានបញ្ជាក់ក្នុងព្រះរាជសារសម្រាប់ការ បើកសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥ នៅថ្ងៃទី៧ ខែតុលានេះថា   «រដ្ឋសភាដ៏ឧត្តុង្គឧត្តម ជាតំណាងប្រជាពលរដ្ឋខែ្មរទាំងមូល នឹងបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមចំពោះមុខបន្តទៀត ដើម្បីសម្រេចឲ្យបាននូវទិសដៅជាជំហានៗ ធានាបាននូវសង្គមកម្ពុជា ប្រកបដោយភាពសុខដុមរមនា សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ ជាមួយគ្នានេះ ការអភិវឌ្ឍដោយចីរភាព និងសមធម៌ ត្រូវបានប្រកាន់ភ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហបក្ស និងការគោរពសិទ្ធិមនុស្ស។» 
ព្រះរាជសារនេះ ត្រូវបានអានដោយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាសមាជិករដ្ឋសភាគណបក្ស ប្រជាជនកម្ពុជាចំនួន៦៨រូប មានវត្តមានក្នុងសម័យប្រជុំសភា ប៉ុន្តែគណបក្សសង្គ្រោះជាតិចំនួន៥៥រូប បានបន្តធ្វើពហិកាប្រជុំសភា។ សម្តេចព្រះបរមនាថ បានបញ្ជាក់ក្នុងព្រះរាជសារថា កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងសភា និងរាជរដ្ឋាភិបាល គឺធានាបាននូវស្ថិរភាពនយោបាយ និងសង្គម ជាមួយនិងការគ្រប់គ្រងសេដ្ឋកិច្ច សង្គមប្រកបដោយភាពត្រឹមត្រូវ និងជឿនលឿន ដែលនាំឲ្យប្រទេសកម្ពុជាអាចសម្រេចបាននូវអត្រាខ្ពស់នៃកំណើនសេដ្ឋកិច្ចខ្ពស់ជាបន្តបន្ទាប់។ ព្រះរាជសារ បានបន្តថាកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកសភាគ្រប់រូប គឺជាសកម្មភាពបម្រើប្រជាពលរដ្ឋ ដើម្បីផ្តួចផ្តើមធ្វើច្បាប់ អនុម័តច្បាប់ និងតាមដានពិនិត្យលើការអនុវត្តច្បាប់។
ព្រះមហាក្សត្រខែ្មរជំរុញ រដ្ឋសភានិងរាជរដ្ឋាភិបាលឲ្យ បម្រើជាតិនិងប្រជារាស្រ្ត ព្រះមហាក្សត្រខែ្មរជំរុញ រដ្ឋសភានិងរាជរដ្ឋាភិបាលឲ្យ បម្រើជាតិនិងប្រជារាស្រ្ត Reviewed by Unknown on October 07, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.