វីវរហើយ ! លោក ពូទីន ថាសង្រ្គាមលោកលើកទី៣អាចនឹងផ្ទុះ
ថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០១៦ ម៉ោង ១៤:៥៥ (13-10-2016 14:55)
ទីក្រុងមូស្គូ ៖ ប្រធានាធិបតីសហព័ន្ឋរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន បានចេញបញ្ជានិងណែនំាឲ្យមន្រ្តីក្រោមឱវាទរបស់ខ្លួនកោះហៅសាច់ញាតិទំាងអស់ដែលនៅក្រៅប្រទេសឲ្យវិលចូលប្រទេសរុស្ស៊ីវិញជាបន្ទាន់ ព្រោះលោកគិតថាសង្រ្គាមលោកលើកទី៣អាចនឹងផ្ទុះឡើង។បើយោងតាមគេហទំព័របរទេសមួយចេញផ្សាយកាលពីថ្ងៃទី១២ តុលា ២០១៦ ការចេញបញ្ជានិងណែនំាមន្រ្តីក្រោមឱវាទរបស់ខ្លួនទំាងអស់ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានលុបចោលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉ារីសប្រទេសបារំាង ដែលតាមគម្រោងនឹងប្រព្រឹត្តតៅនៅក្នុងសប្តាហ៍នេះ បន្ទាប់ពីលោកប្រធានាធិបតីបារំាង ហ្វ្រង់ស័រ ហូឡង់ បានចោទលោក ពូទីន ថាជាឧក្រិដ្ឋកជនបង្កសង្រ្គាមក្នុងប្រទេសស៊ីរី ។
ជាការកត់សម្គាល់ ការលើកឡើងរបស់លោកប្រធានាធិបតីរុស្ស៊ីនេះដែរ ក៍បានធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអតីតប្រធានាធិបតីនៃអតីតសហភាពសូវៀតនិងជាអ្នកចូលរួមបញ្ចប់សង្រ្គាមត្រជាក់នៅឆ្នាំ១៩៩០ លោក មីខាអ៊ែល ហ្គូបាឆូវ បាននិយាយថា «ពិភពលោកបាននិងកំពុងស្ថិតក្នុងគ្រោះថ្នាក់ បន្ទាប់ពីរុស្ស៊ីនិងសហរដ្ឋ អាមេរិកបិទការចរចាលើបញ្ហាសង្រ្គាមនៅស៊ីរី »ផងដែរ ។
កាលពីថ្ងៃទី១០ តុលាកន្លងមកថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចេញបញ្ជាឲ្យបញ្ជូនមីស៊ីលក្បាលគ្រាប់នុយក្លេអ៊ែរ ទៅកាន់ព្រំដែនអឺរ៉ុប បន្ទាប់ពីមានភាពតានតឹងជាមួយសហរដ្ឋអាមេរិកលើបញ្ហាប្រទេសស៊ីរី ។
ការបញ្ជូនមីស៊ីលបំពាក់គ្រាប់នុយក្លេអ៊ែរទៅកាន់ព្រំដែនទ្វីបអឺរ៉ុបនាពេលនេះ បានធ្វើឲ្យមានប្រទេសអឺរ៉ុបខាងលិចជាច្រើនសម្តែងការព្រួយបារម្ភនិងកំពុងស្វែងរកកិច្ចចរចាជាមួយមេដឹកនំារុស្ស៊ី ៕
ប្រភព៖ កោះសន្តិភាព
ការបញ្ជូនមីស៊ីលបំពាក់គ្រាប់នុយក្លេអ៊ែរទៅកាន់ព្រំដែនទ្វីបអឺរ៉ុបនាពេលនេះ បានធ្វើឲ្យមានប្រទេសអឺរ៉ុបខាងលិចជាច្រើនសម្តែងការព្រួយបារម្ភនិងកំពុងស្វែងរកកិច្ចចរចាជាមួយមេដឹកនំារុស្ស៊ី ៕
ប្រភព៖ កោះសន្តិភាព
វីវរហើយ ! លោក ពូទីន ថាសង្រ្គាមលោកលើកទី៣អាចនឹងផ្ទុះ
Reviewed by Unknown
on
October 13, 2016
Rating:

No comments: