រថយន្តវែងបំផុតក្នុងលោកគ្រោងបង្ហាញវត្តមានជាថ្មី
ក្រុងញូវយ៉ក: រថយន្ដវែងបំផុតក្នុងលោកគឺជាប្រភេទលី មូហ្ស៊ីន។ ប៉ុន្ដែលីមូហ្ស៊ីននេះមិនមែនជាម៉ូដែលទូទៅទេ។ រថយន្ត «The American Dream» របស់អ្នកឌីហ្សាញរថយន្ដ ជេ អូរប៊ឺក ត្រូវបានទទួលស្គាល់ និងផ្ដល់កិត្ដិយសក្នុងឯតទគ្គកម្មហ្គីណេសពិភពលោកជារថយន្ដវែងបំផុត ដែលមិនធ្លាប់មានក្នុងប្រវត្ដិសាស្ដ្រពិភពលោក។
រថយន្ដលីមូហ្ស៊ីននេះផលិតឡើងដោយលោក ជេ អូរប៊ឺក ដែលប្រើក្នុងភាពយន្ដ ឬវីដេអូផ្សព្វផ្សាយប្លែក។ វាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងរហូតដល់ត្រូវបានហៅថា American Dream» ទៀតផង។ វាត្រូវបានផលិតឡើងក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ពីម៉ូដែល Cadillac Eldorado ពណ៌មាស។ ក្នុងពេលរចនាឡើងវិញ រថយន្ដដ៏វែងនេះបំពាក់កង់ ២៦ និងមានប្រវែងជិត ៣១ ម៉ែត្រ។
រថយន្ដលីមូហ្ស៊ីន មានអាងហែលទឹកមួយខាងក្នុង និងមានគ្រែទំហំធំមួយផងដែរ។ ខណៈរថយន្ដចម្លែកនេះត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ថតភាពយន្ដ អ្នកផលិតបានសម្រេចចិត្ដសង់តារាងឧទ្ធម្ភាគចក្រមួយសម្រាប់ធានាដល់ សុវត្ថិភាព។
រថយន្ដវែងបំផុតក្នុងលោក «American Dream» មានកាប៊ីនអ្នកបើកបរពីរ មួយស្ថិតនៅខាងមុខ និងមួយទៀតនៅខាងក្រោយ។ កាប៊ីនទាំងពីរ ត្រូវបានភ្ជាប់ទំនាក់ទំនងសម្រាប់អ្នកបើកបរដែលអាចផ្ដល់សញ្ញាព្រមាន ឲ្យគ្នាអំពីការបត់ ឬការផ្លាស់ប្ដូរគន្លងផ្លូវជាដើម។ ពេលមានប្រជាប្រិយខ្លាំង រថយន្ដវែងនេះត្រូវបានលក់ក្នុងតម្លៃខ្ពស់បំផុតជាប្រភេទរថយន្ដ ផ្សព្វផ្សាយ។ យ៉ាងណាមិញ ក្រោយពីបញ្ចប់កុងត្រាជួល រថយន្ដនេះត្រូវបានទុកចោលនៅក្នុងឃ្លាំងចាស់មួយ។
បច្ចុប្បន្ន រថយន្ដលីមូហ្ស៊ីន គ្របដណ្ដប់ដោយធូលី និងច្រែះស្ទើរតែមើលលែងយល់។ វាមិនមែនជាតួអង្គ «American Dream» ដែលធ្លាប់ហ៊ឺហារទៀតទេ។ ចាប់តាំងពីសម័យរុងរឿងមក រថយន្ដវែងបំផុតក្នុងលោកនេះបង្ហាញរូបឆោមត្រឹមតែរូបភាពនៅតាមបណ្ដា ក្រុមហ៊ុននានាប៉ុណ្ណោះ។ ប៉ុន្ដែចាប់តាំងពីឆ្នាំ ២០១៤ មក វាត្រូវបានបំភ្លេចចោលទាំងស្រុងហើយ។
ការរចនាម៉ូដ និងជួសជុលឡើងវិញ នឹងធ្វើឲ្យម្ចាស់ចាយប្រាក់ច្រើន។ ដូច្នេះ មិនមាននរណាចង់ទិញខ្មោចរថយន្ដដ៏វែងនេះឡើយរហូតដល់ថ្ងៃមួយសារមន្ទីរ បង្រៀនជួសជុលរថយន្ដអូតូសៀម បានសម្រេចទិញវា។ អាជ្ញាធរសារមន្ទីរ បានអះអាងថា ពួកគេត្រូវការរថយន្ដនេះសម្រាប់ឲ្យសិស្សរៀនអនុវត្ដជួសជុល។
ពួកគេក៏បានបញ្ជាក់ទៀតថា ចំពោះរថយន្ដដ៏វែងអន្លាយនេះ រយៈពេលនៃការជួសជុលឲ្យរួចរាល់នៅមិនកំណត់ច្បាស់នៅឡើយទេ ពីព្រោះពេលនេះកំពុងស្ថិតក្នុងដំណាក់កាលជួសជុល ហើយក្រុមអ្នកគាំទ្រ «American Dream» កំពុងរង់ចាំមើលរថយន្ដដ៏វែងបំផុតក្នុងលោក ក្នុងដួងចិត្ដពួកគេនឹងបង្ហាញរូបរាងជាថ្មីក្នុងសភាពល្អប្រណីត៕

រថយន្ដលីម៉ូហ្ស៊ីនប្រវែងជាង ៣០ ម៉ែត្រ ស្នាដៃលោក ជេ អូរប៊ើក នាសម័យកាលរុងរឿង។
ប្រភព៖ ភ្នំពេញប៉ុស្ត៏
រថយន្តវែងបំផុតក្នុងលោកគ្រោងបង្ហាញវត្តមានជាថ្មី
Reviewed by Unknown
on
November 11, 2016
Rating:

No comments: