ភ្ញៀវសណ្ឋាគារម៉ិកស៊ិកស្លុតចិត្ដដេកលើខ្មោច ១ សប្ដាហ៍ទើបដឹង
ក្រុងម៉ិកស៊ីកូ: ភ្ញៀវសណ្ឋាគារដ៏ស្លុតចិត្ដបានគេង ជាមួយខ្មោចមួយសប្ដាហ៍អត់ដឹងខ្លួន ហើយទើបតែដឹងពេលធុំក្លិនស្អុយពីក្រោមគ្រែ។ ភ្ញៀវមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលបានឃើញសពនារីម្នាក់ខ្ចប់ថង់ ខ្មៅញាត់ក្រោមគ្រែ។
ក្រុមអ្នកស៊ើបអង្កេត ជឿថា សពនេះស្ថិតនៅក្រោមគ្រែសណ្ឋាគារនេះយ៉ាងតិចមួយសប្ដាហ៍។ បុគ្គលិកគ្លីនិក បាននិយាយថា ក្រោយពីភ្ញៀវចុងក្រោយចាកចេញពីសណ្ឋាគារ សេណាឌ័រ ក្នុងទីក្រុងម៉ិកស៊ីកូ ពួកគេបានធុំក្លិនស្អុយចម្លែកពីក្រោមគ្រែ ហើយក៏សម្រេចចិត្ដលើកគ្រែឡើង។
បន្ទាប់មក បុគ្គលិកសណ្ឋាគារនៅសង្កាត់ដុកទ័ររ៉េស បានរកឃើញសពស្ដ្រីម្នាក់អាយុពី ២០ ទៅ ៣០ ឆ្នាំ ខ្ចប់ថង់ប្លាស្ទិកពណ៌ខ្មៅ។ អ្នកនាំពាក្យសណ្ឋាគារ បានបញ្ជាក់ថា៖ «យើងជឿងថា សពស្ដ្រីស្ថិតនៅក្រោមគ្រែ ខណៈភ្ញៀវមកស្នាក់នៅបន្ដបន្ទាប់ និងគេងពីលើខ្មោចដោយមិនដឹងខ្លួន»។
របាយការណ៍ផ្នែកកោសល្យវិច័យបានរកឃើញថា នារីនោះស្លាប់ដោយសារការធ្វើឲ្យថប់ដង្ហើម។ បុគ្គលិកសណ្ឋាគារម្នាក់បានបញ្ជាក់ថា នារីដែលស្លាប់នោះបានមកស្នាក់នៅបន្ទប់ជាមួយដៃគូបុរសម្នាក់ ប៉ុន្តែរូបភាពពួកគេមិនត្រូវបានផ្ដិតជាប់ក្នុងកាមេរ៉ាសុវត្ថិភាពឡើយ។
មកទល់ពេលនេះ អត្តសញ្ញាណនារីដែលស្លាប់ និងបុរសជាដៃគូ មិនទាន់ត្រូវបាន រកឃើញឡើយ៕

សាកសពរុំប្លាស្ទិកដែលត្រូវបានគេរកឃើញនៅក្រោមគ្រែសណ្ឋាគារ។
ប្រភព៖ ភ្នំពេញប៉ុស្ត៏
ភ្ញៀវសណ្ឋាគារម៉ិកស៊ិកស្លុតចិត្ដដេកលើខ្មោច ១ សប្ដាហ៍ទើបដឹង
Reviewed by Unknown
on
November 11, 2016
Rating:

No comments: