ជិះម៉ូតូទៅមើលបុណ្យអុំទូក ពេលយប់ប្រទះគោយន្ត ស្លាប់និងរបួស២នាក់
ឧត្ដរមានជ័យ៖ កាលពីយប់រំលងអាធ្រាត្រថ្ងៃទី១០វិច្ឆកា ២០១៦ នៅលើផ្លូវគ្រួសក្រហមក្រវ៉ាត់ក្រុង ខាងលិចស្ពានកណ្តែកប្រហែល២០០ម៉ែត្រ ក្នុងភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ដោយមានបុរស២នាក់ ជិះម៉ូតូមកពីមើលការប្រណាំងទូក ក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន ស្រាប់តែទៅបុកគោយន្តកន្ត្រៃ ពីក្រោយបណ្តាលឲ្យដួលបោកក្បាល ស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់។
យោងតាមមន្ដ្រីនគរបាលចរាចរណ៍ បានឲ្យដឹងថា ករណីគ្រោះថា្នក់ចរាចរណ៍នេះ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ម្នាក់ ដែលជនរងគ្រោះ ទី១-អ្នកបើកម៉ូតូឈ្មោះ វ៉ាន ឆៃ អាយុ២៩ឆ្នាំ នៅភូមិតាវ៉ាន ឃុំតាយ៉ែក ស្រុកសូនិគម (ស្លាប់) និងទី២-ឈ្មោះ ទិត្យ សំ អាយុ៣៧ឆ្នាំ នៅភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង (របួសធ្ងន់) រីឯអ្នកបើកបរគោយន្ដកន្ត្រៃរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ មន្ដ្រីនគរបាលជំនាញបានវាស់វែង បានសន្និដ្ឋានថា គោយន្តកន្ត្រៃមិនប្រកាន់ស្តាំ ទើបបណ្តាលមានហេតុការណ៍អាក្រក់នេះកើតឡើង។
បច្ចុប្បន្ន វត្ថុតាងទាំងអស់ ត្រូវបានយកទៅរក្សាទុកនៅអធិការក្រុង ដើម្បីដោះស្រាយតាមក្រោយ ចំណែកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ VD7NEWS
ជិះម៉ូតូទៅមើលបុណ្យអុំទូក ពេលយប់ប្រទះគោយន្ត ស្លាប់និងរបួស២នាក់
Reviewed by Unknown
on
November 11, 2016
Rating:

No comments: