ពិតជារន្ធត់ !! បុរស២នាក់ ត្រូវរថយន្តបើកលឿនជ្រុលទៅបុកខ្ទេចជើង
បន្ទាយមានជ័យ៖ កាលពីវេលាម៉ោង៨និង៣៥នាទីយប់ ថ្ងៃទី១០ វិច្ឆិកា២០១៦ នៅតាមបណ្ដោយផ្លូវជាតិលេខ១៥៦D ត្រង់ចំណុចភូមិអន្លងមានទ្រព្យ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ដោយមានមនុស្ស២នាក់ បានរងរបួសធ្ងន់ ចំណែកម៉ូតូមួយគ្រឿង ខូចខាតស្ទើរទាំងស្រុង បន្ទាប់ពីត្រូវរថយន្តកាមរីមួយគ្រឿង បើកក្នុងល្បឿនលឿន ដល់ផ្លូវកោង ជ្រុលចង្កូតទៅបុក។
យោងតាមសមត្ថកិច្ចឲ្យដឹងថា មុនកើតហេតុ មានរថយន្តកាមរីមួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ បន្ទាយមានជ័យ ២A.៣៦០៨ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១៥៦d ក្នុងទិសដៅពីលិចទៅកើត ដោយបើកបរក្នុងល្បឿនលឿន លុះដល់ចំណុចផ្លូវកោង យកចង្កូតមិនទាន់ ក៏ជ្រុលទៅខាងឆ្វេង បណ្ដាលឲ្យបុកម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ សេរី ឆ្នាំ២០០៣ ពណ៌ក្រហម ពាក់ស្លាកលេខ បន្ទាយមានជ័យ ១C.០៧៧២ បើកបរដោយឈ្មោះ រិត ថា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិអូរតាគាស់ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ឌុបឈ្មោះ រិត ភឿង ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិជាមួយគ្នា ធ្វើដំណើរទិសដៅពីកើតទៅលិច បុកចំពីមុខ ចំហៀងខាងឆ្វេង បណ្ដាលឲ្យឈ្មោះ រិត ថា រងរបួសធ្ងន់ ដាច់ជើងខាងឆ្វេង និង រិត ភឿង រងរបួសធ្ងន់ បាក់កំភួនដៃឆ្វេង ហើយ ម៉ូតូ និងរថយន្តរងការខូចខាត់យ៉ាងដំណំទាំងសងខាង ។
ក្រោយពីកើតហេតុ អ្នករងរបួសទាំងពីរនាក់ ត្រូវសមត្ថកិច្ចអន្តរាគមន៍ ហៅរថយន្តដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាព កម្ពុជា ជប៉ុន មង្គលបូរី ។ រីឯរថយន្ត និងម៉ូតូ ត្រូវកម្លាំងសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការស្រុកមង្គលបូរី ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

ប្រភព៖ VD7NEWS

Reviewed by Unknown
on
November 11, 2016
Rating:

No comments: