នៅជប៉ុនត្រជាក់ខ្លាំង តែ ចាន់ វឌ្ឍនាកា អាចទាត់ចូលដល់ទៅ៣គ្រាប់
តារាបាល់ទាត់ឆ្នើម ចាន់ វឌ្ឍនាកា បានចាប់ផ្ដើមការហ្វឹកហាត់លើកដំបូងរបស់ខ្លួនជាមួយនឹងសមាជិកក្លិប Fujieda នៅប្រទេសជប៉ុន នាព្រឹកថ្ងៃពុធ ទី០២ ខែវិច្ឆិកា ក្រោមអាកាសធាតុត្រជាក់ស្ទើរញាក់សាច់។
ទោះបីជាផ្ទៃមេឃត្រជាក់ស្ទើរនិយាយចេញផ្សែងតាមមាត់ ក៏ខ្សែប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជា និង បឹងកេតអង្គរនៅតែអាចធ្វើបានយ៉ាងល្អ ដោយទាត់បញ្ចូលទីបាន៣គ្រាប់ក្នុងការហ្វឹកហាត់កាលពីព្រឹកមិញ។ នេះបើយោងតាមលោក បែ មករា អ្នកចាត់ការក្លិបបឹងកេតអង្គរ។គួររំឭកថា លោក បែ មករា និង ចាន់ វឌ្ឍនាកា បានចាកចេញពីរាជធានីភ្នំពេញទៅកាន់ប្រទេសជប៉ុន នៅយប់ថ្ងៃទី៣១ ខែតុលា ដើម្បីហ្វឹកហាត់ផ្លាស់ប្ដូរបច្ចេកទេសនៅក្លិប Fujieda។ ជាមួយគ្នានេះ បឹងកេតអង្គរ និង ក្លិបរបស់ជប៉ុន មួយនេះក៏គ្រោងសិក្សារួមគ្នា លើផែនការដោះដូរកីឡាករ រួមទាំងផែនការបណ្តុះយុវជនថ្នាលរវាងក្លិបទាំង២ផងដែរ៕

ប្រភព៖ កីឡាដេលី
នៅជប៉ុនត្រជាក់ខ្លាំង តែ ចាន់ វឌ្ឍនាកា អាចទាត់ចូលដល់ទៅ៣គ្រាប់
Reviewed by Unknown
on
November 01, 2016
Rating:

No comments: