អត់ដឹងរឿងអីសោះ ត្រូវគេកាប់ស្ទើរស្លាប់ទៅហើយ !
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១១និង០០នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានករណីហិង្សាដោយកាប់ប្រហារ ទៅលើយុវជនម្នាក់ ដោយមិនដឹងពីមូហេតុ។ យុវជនជាជនរងគ្រោះមិនបានបញ្ជាក់អំពី អត្តសញ្ញាណរបស់ខ្លួនឲ្យអ្នកយកព័ត៌មានយើងបានដឹងនោះទេ គ្រាន់តែបានប្រាប់ថា មុនពេលកើតហេតុរូបគេបានទៅចូលមើលគេលេងហ្គេមបាញ់ត្រីនៅកន្លែងធំមួយនៅម្ដុំរង្វង់មូលក្បាលថ្នល់ លុះពេលរូបគេចេញទៅបត់ជើងតូច ស្រាប់តែមានជនបង្កហេតុមួយក្រុម មកកាប់ប្រហារលើរូបគេស្រស់ៗតែម្ដង គេមិនដឹងថាពួកគេនោះជានរណានោះទេ។
ភ្លាមៗនោះដែររូបគេបានរត់គេច ស្រែកឲ្យគេជួយ ហើយបានជួបសមត្ថកិច្ចតែម្ដង។ តាមការសង្កេតតាមដានរបស់អ្នកយកព័ត៌មានយើង បានលើកឡើងថា ហេតុអីបានជាសុខៗគេមកវាយ ដេញកាប់ស្រួលៗយ៉ាងដូច្នេះ ឬជនរងគ្រោះបានធ្វើអី ឬនិយាយប៉ះពាល់ដល់ជនបង្កពេលមើលគេលេងហ្គេម ឬមួយពួកគេធ្លាប់មានគំនុំអីជាមួយគ្នាកន្លងមក?
ម្យ៉ាងទៀតប្រហែលជាជនបង្កជាក្រុមមនុស្សយូកូមបាតផ្សារ? ឬជាក្រុមមនុស្សញៀនថ្នាំ? មានរឿងអីម៉េចបានជាមិននិយាយគ្នារកខុសត្រូវដូច្នេះ? នេះឬសីលធម៌ខ្មែររបស់យុវជនដែលជាទំពាំងស្នងឬស្សី? ហ្នឹងហើយ ! ការដែរមានល្បែងភ្នាល់ ទីណាមានល្បែងទីនោះហើយ មានអំពើហិង្សា! ទីណាមានល្បែងទីនោះហើយ មានអំពើចោរកម្ម!។ ដូច្នេះសូមអាជ្ញាធរដែលមានដែនសមត្ថកិច្ចក្នុងតំបន់នោះមេត្តាជួយបោសសម្អាតទីតាំងល្បែងផងទាន ដើម្បីភូមិឃុំមានសុវត្ថិភាព អស់លោកមានស្នាដៃល្អ ប្រជាពលរដ្ឋរស់នៅសុខសាន្ត៕

ប្រភព៖ កោះសន្តិភាព

Reviewed by Unknown
on
October 13, 2016
Rating:

No comments: