យុវជន​អ៊ិស្លាម​ស៊ីអ៊ីត ​ប្រារឰ​បុណ្យ​បង្ហូរ​ឈាម​ឯង​អាស៊ូរ៉ា

ក្រុងកាប៊ុល: កុមារា​តូចមួយ​ផ្ដើម​ស្រែក​ទ្រហោ​យំ​ ខណៈ​សាច់​ញាតិ​ប្រើ​កាំបិត​​ចុង​ស្រួច​វះស្បែក​ក្បាល​ ​ជាផ្នែក​មួយ​នៃ​ពិធី​ធ្វើ​ទារុណ​លើខ្លួន​ឯង​កាន់ទុក្ខ​មរណភាព​ចៅ​ប្រុស​ព្យាការី​មូហា​មេដ ​១៣០០ ឆ្នាំមុន។
រូបភាព​គួរឲ្យ​ស្ញើប​បង្ហាញ​ពី​បុរស​ម្នាក់​កាន់​កាំបិត​ចុង​ស្រួច​ភ្ជង់ក្បាល​កុមារា​ម្នាក់ក្នុង​ទីក្រុង​អាម៉ាដាបាដ​ ប្រទេស​ឥណ្ឌា ខណៈ​រូបភាព​ដទៃ​បង្ហាញ​ពី​កុមារា​តូចៗ​វាត់​រំពាត់​ផ្លែ​កាំបិត​ហូរឈាម​ស្រោច​ខ្លួន។
ក្នុង​រូបភាព​ដាច់​ដោយ​ឡែក​ផ្សេង​ទៀត បុរស​ជាច្រើន​ស្រែក​ទ្រហោ​ក្នុង​សភាព​ឈឺចាប់ ពេល​ពួកគេ​ប្រើ​កាំបិត​ភ្ជាប់​ច្រវាក់​វាយ​ខ្នងខ្លួន​ឯង​បែក​ឈាម​នៅ​ព្រះវិហារ​មូស្លីម​មួយក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វ​ហ្គានីស្ថាន​។ ឈាម​ក្រហម​ច្រាល​ហូរ​ដាបលើ​កម្រាល​អគារ​ក្រោយ​ក្រុម​បុរស​ប្រារឰ​បុណ្យ​អាស៊ូរ៉ា ជា​ព្រឹត្ដិការណ៍​សំខាន់​មួយ​នៃ​ប្រតិទិន​អ៊ិស្លាម​។
បុរស​ឥណ្ឌា​ប្រើ​កាំបិត​ចុងស្រួច​បង្ហូរ​ឈាម​ក្មេង​ប្រុស​ដើម្បី​រំឭកការ​កាន់​ទុក្ខចៅ​ប្រុស​អតីត​ប្រមុខ​សាសនា។ 

រូបភាព​ព្រឹត្ដិការណ៍​បង្ហូរឈាម​ស្រស់​ក្នុង​ប្រទេស​អាហ្វហ្គា​នីស្ថាន​នេះ​បង្ហាញ​ពីក្រុម​យុវជន​វាយ​នឹង​ផ្លែ​កាំបិត​លើ​ខ្នងឯង​។ ក្រោយ​មក ពួកគេ​ជួយ​គ្នាលាង​សម្អាត​ឈាម​ពីរបួស​ផ្លែ​កាំបិត​។
ប្រពៃណី​សាច់កម្ម​នេះ​ត្រូវបាន​អះអាង​ថាជា​ពិធី​សម្អាត​បាបកម្ម​ និង​ក្លាយ​ជា​ថ្ងៃបុណ្យ​នៅតាម​បណ្ដា​ប្រទេស​នានា​ ដោយ​មាន​អ្នក​ចូលរួម​ពិធី​រាប់ពាន់​នាក់​។
ថ្ងៃបុណ្យ​ជាតិ​នៅតាម​បណ្ដា​ប្រទេស​មួយ​ចំនួន​នេះ មនុស្ស​រាប់ពាន់​នាក់​បាន​ចូលរួម​ពិធី​ប្រចាំ​ឆ្នាំ ដែល​រួមទាំង​អ្នក​វាយ​ និង​កាប់ខ្លួន​ឯង​ជាមួយ​កាំបិត​ភ្ជាប់​ខ្សែ​ច្រវាក់​។ 
Content image - Phnom Penh Post 
បុរស និង​យុវជន​វ័យក្មេង​ប្រារឰ​បុណ្យសាសនា​អាស៊ូរ៉ា​កាប់​សាច់​ឯង។ 

រូបភាព​ព្រឹត្ដិការណ៍​បង្ហូរឈាម​ស្រស់​ក្នុង​ប្រទេស​អាហ្វហ្គា​នីស្ថាន​នេះ​បង្ហាញ​ពីក្រុម​យុវជន​វាយ​នឹង​ផ្លែ​កាំបិត​លើ​ខ្នងឯង​។ ក្រោយ​មក ពួកគេ​ជួយ​គ្នាលាង​សម្អាត​ឈាម​ពីរបួស​ផ្លែ​កាំបិត​។
ប្រពៃណី​សាច់កម្ម​នេះ​ត្រូវបាន​អះអាង​ថាជា​ពិធី​សម្អាត​បាបកម្ម​ និង​ក្លាយ​ជា​ថ្ងៃបុណ្យ​នៅតាម​បណ្ដា​ប្រទេស​នានា​ ដោយ​មាន​អ្នក​ចូលរួម​ពិធី​រាប់ពាន់​នាក់​។
ថ្ងៃបុណ្យ​ជាតិ​នៅតាម​បណ្ដា​ប្រទេស​មួយ​ចំនួន​នេះ មនុស្ស​រាប់ពាន់​នាក់​បាន​ចូលរួម​ពិធី​ប្រចាំ​ឆ្នាំ ដែល​រួមទាំង​អ្នក​វាយ​ និង​កាប់ខ្លួន​ឯង​ជាមួយ​កាំបិត​ភ្ជាប់​ខ្សែ​ច្រវាក់​។
អាស៊ូរ៉ា ជាពិធី​បុណ្យ​កាន់​មរណទុក្ខ​អ៊ីម៉ាំ ហ៊ូស៊ែន ជាចៅ​ប្រុស​របស់​ព្យាការី​មូហាមេដ ដែល​ត្រូវបាន​កងទ័ព​យ៉ាហ្ស៊ីដ​សម្លាប់​នៅ​ក្បែរ​ការបាឡា​ក្នុង​ឆ្នាំ ៦៨០។
ព្រឹត្ដិការណ៍​នោះ​ជាដើម​ចម​នៃការ​បំបែក​និកាយ​​អ៊ិស្លាម​ទៅជា​ស៊ីអ៊ីត និង​ស៊ុននី​។ កាល​ពី​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ មានការ​វាយ​ប្រហារ​លើ​ពិធី​អាស៊ូរ៉ា​ដោយ​ក្រុម​ជ្រុល​និយម​និកាយ​ស៊ុននី​ដែល​ចាត់ទុក​អ្នកកាន់​និកាយ​ស៊ីអ៊ីត​ជា​មនុស្ស​ឥត​សាសនា​។
ប្រមុខ​ដឹកនាំ​ស៊ីអ៊ីត​ខ្លះមិន​លើក​ទឹកចិត្ដ​ឲ្យ​មានការ​ធ្វើ​ទុក្ខ​ទារុណ​លើខ្លួន​ឯង​ ដោយ​បាន​អះអាងថា ប្រវត្ដិ​សាសនា​ដើម​រៀង​មកគ្មាន​បទប្បញ្ញត្តិ​បែបនេះ​ឡើយ​។
អ្នក​ខ្លះ​ថា វា​បង្កើត​ជា​រូបភាព​អវិជ្ជមាន​ និង​លើក​ទឹកចិត្ដ​ឲ្យ​មនុស្ស​បរិច្ចាគ​ឈាម​ជំនួស​វិញ។ បុរស​រាប់​ពាន់​នាក់​បាន​អនុវត្ដ​ប្រពៃណី​បង្ហូរ​ឈាម​ឯង​នៅ​ប្រទេស​លីបង់ បង់​ក្លាដែស អ៊ីរ៉ាក់ ប៉ាគីស្ថាន និង មីយ៉ាន់ម៉ា ​ក្រុង​អាថែន ប្រទេស​ក្រិក៕HR
 Content image - Phnom Penh Post 
ប្រមុខ​សាសនា​ខ្លះសុំ​អ្នក​ប្រណិប័តន៍​ប្ដូរមក​ធ្វើការ​បរិច្ចាគ​ឈាម​វិញ​​។

ប្រភព៖ ភ្នំពេញប៉ុស្ត៏


យុវជន​អ៊ិស្លាម​ស៊ីអ៊ីត ​ប្រារឰ​បុណ្យ​បង្ហូរ​ឈាម​ឯង​អាស៊ូរ៉ា យុវជន​អ៊ិស្លាម​ស៊ីអ៊ីត ​ប្រារឰ​បុណ្យ​បង្ហូរ​ឈាម​ឯង​អាស៊ូរ៉ា Reviewed by Unknown on October 13, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.