ភរិយា និងកូនប្រុសទាំងប្រាំលោក កែម ឡីចូលរួមបុណ្យ១០០ថ្ងៃ

នៅថ្ងៃទី១៣ តុលានេះ អ្នកស្រី ប៊ូ រចនា និង កូនប្រុសទាំងអស់កាន់ទុក្ខដល់ស្វាមី និងពុករបស់ពួកគេ។
ថ្លែងប្រាប់SBNសាជាថ្មី អ្នកស្រី ពិតជាចង់វិលត្រឡប់មកចូលរួមពិធីបុណ្យ១០០ថ្ងៃស្វាមីអ្នកស្រីនៅវត្តចាស់ តែមិនអាចធ្វើទៅរួច។

ទោះយ៉ាងណា នៅថ្ងៃទី១៤ តុលាស្អែកនេះ អ្នកស្រីនឹងចូលរួមពិធីបុណ្យពីចម្ងាយ តាមរយៈបណ្ដាញសង្គម ហើយអ្នកស្រីអរគុណដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសដែលបានចូលរួមពិធីបុណ្យ និងជួយដល់ក្រុមគ្រួសារអ្នកស្រីកន្លងមក។

កូនពៅរបស់អ្នកស្រីមិនបានឃើញមុខលោកពុករបស់គេ ដោយសារតែឃាតករបានបាញ់សម្លាប់លោកបណ្ឌិត កាលពីថ្ងៃទី១០ កក្កដា នៅស្តារម៉ាតកាល់តិច ស្តុបបូកគោ។

កូនប្រុសទី៥របស់លោកបណ្ឌិត កែម ឡី មានឈ្មោះថា កែមឡី វីរបុត្រ កើតថ្ងៃទី០២ តុលា ឆ្នាំ២០១៦។
ភរិយា និងកូនប្រុសទាំងប្រាំលោក កែម ឡីចូលរួមបុណ្យ១០០ថ្ងៃ ភរិយា និងកូនប្រុសទាំងប្រាំលោក កែម ឡីចូលរួមបុណ្យ១០០ថ្ងៃ Reviewed by Unknown on October 13, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.